បជាបតិសូត្រ ្ប មិនមានអដ្ឋកថា ្ទ
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត បុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគតយ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុតែប្រពន្ធទេ លុះសម័យខាងក្រោយមក តថាគតឃើញ បុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្តក ៏ពោលនូវសម្បជានមុសា ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី សរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយនឹង លះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំង លាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្ត យើងបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាង នេះចុះ ។ ឧទ្ទាននៃភេទវគ្គនោះ គឺ និយាយអំពីទេវទត្ត បំបែកសង្ឃ ១ កុសលមូល ១ ធម៌មាន ២ លើក កាលទេវទត្ត ចៀសចេញទៅ ១ អជាតសត្តុកុមារទៅកាន់ទីបម្រើនៃទេវទត្ត ដោយព្រះរាជ រថ ១ មាតា ១ បិតា ១ បងប្អូនប្រុស ១ បងប្អូន ស្រី ១ កូនប្រុស ១ កូនស្រី ១ ប្រពន្ធ ១ ។ លាភសក្ការសំយុត្តទី ៥ ចប់