រូបសូត្រ ទី ២

ក្បាលទី 21 · ទំព័រ 376

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សំឡេង ។ បេ ។ ក្លិន … រស … ផ្សព្វ … ធម៌ ទាំងឡាយ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះរូបផង នឿយណាយ ចំពោះសំឡេងផង នឿយណាយចំពោះក្លិនផង នឿយណាយចំពោះរសផង នឿយណាយ ចំពោះផ្សព្វផង នឿយណាយចំពោះធម៌ទាំងឡាយផង កាលបើនឿយណាយ ហើយ ក៏ធុញទ្រាន់ ។ បេ ។