វិញ្ញាណសូត្រ ទី ៣

ក្បាលទី 21 · ទំព័រ 377

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច ចក្ខុវិញ្ញាណ ( សេចក្តី ដឹងតាមផ្លូវភ្នែក ) ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សោតវិញ្ញាណ ។ បេ ។ ឃានវិញ្ញាណ … ជិវ្ហាវិញ្ញាណ … មនោវិញ្ញាណ ទៀង ឬ មិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះចក្ខុវិញ្ញាណផង នឿយណាយ ចំពោះ សោតវិញ្ញាណផង នឿយណាយ ចំពោះឃានវិញ្ញាណផង នឿយណាយ ចំពោះជិវ្ហាវិញ្ញាណផង នឿយណាយ ចំពោះកាយវិញ្ញាណផង នឿយណាយ ចំពោះមនោវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ។ បេ ។ សូត្រទី ៣ ចប់ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងវិញ្ញាណសូត្រទី ៣ ដូចតទៅនេះ ក្នុងទ្វារទាំង ៥ ទ្រង់កាន់យកចិត្តដែលមានបសាទជាទីអាស្រ័យបុណ្ណោះ ទ្រង់កាន់យក សមន្នាហារចិត្ត ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដោយមនោវិញ្ញាណ ។ គប្បី នាំន័យទៅប្រើក្នុងទីគ្រប់អន្លើយ៉ាងនេះ ។