សម្ផស្សសូត្រ ទី ៤
ក្បាលទី 21 · ទំព័រ 378
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផស្ស ( រូបារម្មណ៍ដែលប៉ះពាល់ដោយចក្ខុ ) ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សោតសម្ផស្ស ។ បេ ។ ឃានសម្ផស្ស … ជិវ្ហាសម្ផស្ស … កាយសម្ផស្ស … មនោសម្ផស្សទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះចក្ខុសម្ផស្សផង នឿយណាយ ចំពោះ សោតសម្ផស្សផង នឿយណាយ ចំពោះឃានសម្ផស្សផង នឿយណាយ ចំពោះជិវ្ហាសម្ផស្សផង នឿយណាយ ចំពោះកាយសម្ផស្សផង នឿយណាយ ចំពោះមនោសម្ផស្សផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ។ បេ ។ សូត្រទី ៤ ចប់ ៥ សម្ផស្សសូត្រទី ៤ មិនមានអត្ថាធិប្បាយ ។