វេទនាសូត្រ ទី ៥
ក្បាលទី 21 · ទំព័រ 379
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច ចក្ខុសម្ផស្សជាវេទនា ( វេទនាកើតអំពីចក្ខុសម្ផស្ស ) ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សោតសម្ផស្សជា វេទនា ។ បេ ។ ឃានសម្ផស្សជា វេទនា … ជិវ្ហាសម្ផស្សជា វេទនា … កាយសម្ផស្សជាវេទនា … មនោសម្ផស្សជាវេទនា ទៀង ឬ មិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ រមែងនឿយណាយចំពោះចក្ខុសម្ផស្សជាវេទនាផង នឿយណាយចំពោះ សោតសម្ផស្សជាវេទនាផង នឿយណាយចំពោះឃានសម្ផស្សជាវេទនាផង នឿយណាយចំពោះជិវ្ហាសម្ផស្សជាវេទនាផង នឿយណាយចំពោះកាយសម្ផស្សជាវេទនាផង នឿយណាយចំពោះមនោសម្ផស្សជាវេទនាផង ។ បេ ។ សូត្រទី ៥ ចប់ ៥ វេទនាសូត្រទី ៥ មិនមានអត្ថាធិប្បាយ ។