សញ្ញាសូត្រ ទី ៦
ក្បាលទី 21 · ទំព័រ 380
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច រូបសញ្ញា ( សេចក្តី សម្គាល់ក្នុងរូប ) ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សទ្ទសញ្ញា … គន្ធសញ្ញា … រសសញ្ញា … ផោដ្ឋព្វសញ្ញា … ធម្មសញ្ញាទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះរូបសញ្ញាផង នឿយណាយ ចំពោះសទ្ទសញ្ញាផង នឿយណាយ ចំពោះគន្ធសញ្ញាផង នឿយណាយ ចំពោះរសសញ្ញាផង នឿយណាយ ចំពោះផោដ្ឋព្វសញ្ញាផង នឿយណាយ ចំពោះ ធម្មសញ្ញាផង ។ បេ ។