តណ្ហាសូត្រ ទី ៨

ក្បាលទី 21 · ទំព័រ 381

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច រូបតណ្ហា ( សេចក្តី ប្រាថ្នាក្នុងរូប ) ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សទ្ទតណ្ហា … គន្ធតណ្ហា … រសតណ្ហា … ផោដ្ឋព្វតណ្ហា … ធម្មតណ្ហាទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះរូបតណ្ហាផង នឿយណាយ ចំពោះសទ្ទតណ្ហាផង នឿយណាយ ចំពោះគន្ធតណ្ហាផង នឿយណាយ ចំពោះរសតណ្ហា ផង នឿយណាយ ចំពោះផោដ្ឋព្វតណ្ហាផង នឿយណាយ ចំពោះធម្មតណ្ហា ផង ។ បេ ។