ធាតុសូត្រ ទី ៩
ក្បាលទី 21 · ទំព័រ 383
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច បឋវីធាតុ ទៀង ឬ មិនទៀង ។ មិនទៀងទេ ព្រះអង្គ … អាបោធាតុ … តេជោធាតុ … វាយោធាតុ … អាកាសធាតុ … វិញ្ញាណធាតុទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះបឋវីធាតុផង នឿយណាយ ចំពោះអាបោធាតុផង នឿយណាយ ចំពោះតេជោធាតុផង នឿយណាយ ចំពោះវាយោធាតុផង នឿយណាយ ចំពោះអាកាសធាតុផង នឿយណាយ ចំពោះ វិញ្ញាណធាតុផង ។ បេ ។