ខន្ធសូត្រ ទី ១០

ក្បាលទី 21 · ទំព័រ 384

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះដូចម្តេច រូប ទៀង ឬមិន ទៀង ។ មិនទៀងទេ ព្រះអង្គ … វេទនា … សញ្ញា … សង្ខារ … វិញ្ញាណ ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់ នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះ ជា របស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជាខ្លួនរបស់អាត្មាអញដែរឬ ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាង នេះ ក៏រមែងនឿយណាយ ចំពោះរូបផង នឿយណាយ ចំពោះវេទនាផង នឿយណាយ ចំពោះសញ្ញាផង នឿយណាយ ចំពោះសង្ខារទាំងឡាយផង នឿយណាយ ចំពោះវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្តរួចស្រឡះ ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តី ដឹងក៏កើតមានថា ចិត្តអាត្មាអញរួចស្រឡះហើយ ។ អរិយសាវ័កនោះ រមែង ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈអាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ ព្រះមានព្រះភាគទ្រង់សម្តែងអំពីចក្ខុ ១ រូប ១ វិញ្ញាណ ១ សម្ផស្ស ១ វេទនា ១ សញ្ញា ១ ចេតនា ១ តណ្ហា ១ ធាតុ ១ ខន្ធ ១ ជា ១០ ។ ៥