ចក្ខុសូត្រ ទី ១
ក្បាលទី 21 · ទំព័រ 386
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះថា ម្នាលរាហុល អ្នកសម្គាល់ ហេតុនោះដូចម្តេច ភ្នែក ទៀង ឬមិនទៀង ។ ព្រះរាហុលក្រាបបង្គំទូលថា មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។