អដ្ឋកថា ចក្ខុសូត្រ ទី ១

ក្បាលទី 21 · ទំព័រ 386

ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន របស់អញ ដែរឬទេ ។ មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ ។ ត្រចៀក … ច្រមុះ … អណ្តាត … កាយ … ចិត្ត ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរ នឹងយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬទេ ។ មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ ។ ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលឃើញយ៉ាង នេះ ក៏រមែងនឿយណាយក្នុងភ្នែកផង នឿយណាយក្នុងត្រចៀកផង នឿយណាយ ក្នុងច្រមុះផង នឿយណាយក្នុងអណ្តាតផង នឿយណាយក្នុងកាយ ផង នឿយណាយក្នុងចិត្តផង កាលបើនឿយណាយក៏ធុញទ្រាន់ ព្រោះការ ធុញទ្រាន់ ទើបចិត្តរួចស្រឡះ ។ កាលបើចិត្តរួចស្រឡះ ញាណក៏កើតឡើង ថា ចិត្តរួចស្រឡះហើយ ។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ ហើយ ព្រហ្មចរិយធម៌ អាត្មាអញបាននៅរួចហើយ សោឡសកិច្ចអាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិន មានឡើយ ។ សូត្រទី ១ ចប់ ( សូត្រទាំង ១០ បណ្ឌិតគប្បីធ្វើតាមបេយ្យាលៈនុ៎ះចុះ ) ម្នាលរាហុល អ្នកសម្គាល់ហេតុនោះដូចម្តេច រូប ទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … សំឡេង … ក្លិន … រស … ផ្សព្វ … ធម្មារម្មណ៍ ។ ចក្ខុវិញ្ញាណ … សោតវិញ្ញាណ … ឃានវិញ្ញាណ … ជិវ្ហាវិញ្ញាណ … កាយវិញ្ញាណ … មនោវិញ្ញាណ ។