អដ្ឋកថា អនុសយសូត្រ ទី ១១
ក្បាលទី 21 · ទំព័រ 391
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុសយសូត្រទី ១១ ដូច្នេះ ព្រះមាន ព្រះភាគ ទ្រង់សម្តែងកាយដែលមានវិញ្ញាណរបស់ខ្លួន ដោយបទថា ឥមស្មិញ្ច សវិញ្ញាណកេ កាយេ ទ្រង់សម្តែងកាយដែលមានវិញ្ញាណ ឬមិនមានវិញ្ញាណ របស់អ្នកដទៃ ឬវិញ្ញាណតែម្យ៉ាងរបស់ខ្លួនផង របស់អ្នកដទៃផង ដោយបទ ដើម ទ្រង់សម្តែងរូបដែលទាក់ទងដោយឥន្ទ្រិយខាងក្រៅ ដោយបទក្រោយ ។ បទថា អហង្ការមមង្ការមានានុសយា បានដល់ ទិដ្ឋិថា ជាអញ តណ្ហាថា របស់អញ និងអនុស័យ គឺមានះ ។ បទថា ន ហោន្តិ បានដល់ ត្រាស់សួរថា កិលេសទាំងនេះ រមែងមិនមានក្នុងវត្ថុទាំងនេះ ដល់អ្នកប្រាជ បានដូចម្តេច ។ បទថា សម្មប្បញ្ញាយ បស្សតិ បានដល់ ឃើញដោយល្អ ដោយមគ្គប្បញ្ញា ព្រមដោយវិបស្សនាបញ្ញា ។