អបគតសូត្រ ទី ១២
ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមាន ចិត្តប្រាសចាកអហង្ការ មមង្ការ និងមានះក្នុងកាយប្រកបដោយវិញ្ញាណនេះ ផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្តប្រព្រឹត្តកន្លងក្នុងចំណែកនៃមានះ ទាំងស្ងប់រម្ងាប់រួចផុតចាកកិលេស ។ ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ ឈ្មោះថា ជារូប អរិយសាវ័កឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះ មិនមែនជារបស់អញ នុ៎ះ មិនមែនជាអញ នុ៎ះ មិនមែនជាខ្លួនរបស់អញ ដូច្នេះ ហើយ ទើបបានរួចស្រឡះចាកកិលេស ព្រោះមិនមានសេចក្តីប្រកាន់ ។ ( បណ្ឌិតគប្បីធ្វើខន្ធទាំង ៥ ឲ្យដូចគ្នា ) វេទនាណានីមួយ … សញ្ញាណានីមួយ … សង្ខារទាំងឡាយណានីមួយ … វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទី ឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ ឈ្មោះថាជាវិញ្ញាណ អរិយ-