អដ្ឋិសូត្រ ទី ១ - ព្រះមហាមោគ្គល្លានឃើញប្រេត -ពីដើមជាគោឃាតកៈ

ក្បាលទី 21 · ទំព័រ 395

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក៏ក្នុង សម័យនោះឯង ព្រះលក្ខណៈមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅនាភ្នំគិជ្ឈកូដ ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅរកព្រះលក្ខណៈមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះលក្ខណៈមានអាយុថា ម្នាលអាវុសោលក្ខណៈ អ្នកចូរមក យើងនឹងចូលទៅក្រុងរាជគ្រឹះ ដើម្បី បិណ្ឌបាត ។ ព្រះលក្ខណៈមានអាយុ ទទួលពាក្យព្រះមហាមោគ្គល្លានមាន អាយុថា អើអាវុសោ ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ កាល និមន្តចុះអំពីភ្នំគិជ្ឈកូដ ក៏ធ្វើនូវការញញឹមឲ្យប្រាកដ ក្នុងប្រទេសមួយ ។ គ្រា នោះឯង ព្រះលក្ខណៈមានអាយុ បានសួរព្រះមហាមោគ្គល្លានមានអាយុដូច្នេះ ថា ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាលោក ធ្វើនូវការញញឹមឲ្យប្រាកដ ។ ម្នាលអាវុសោលក្ខណៈ កាលនេះជាកាលមិន គួរ ដើម្បីសួរប្រស្នានុ៎ះទេ អ្នកចូរសួរប្រស្នានុ៎ះ នឹងខ្ញុំក្នុងសម្នាក់ព្រះមាន ព្រះភាគចុះ ។ គ្រានោះឯង ព្រះលក្ខណៈមានអាយុ និងព្រះមហាមោគ្គល្លាន មានអាយុ ចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ លុះព្រះលក្ខណៈ មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានសួរព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ក្នុងទីឯណោះ មហាមោគ្គល្លានមានអាយុ កាលចុះមកអំពីភ្នំគិជ្ឈកូដ បានធ្វើនូវការញញឹមឲ្យប្រាកដក្នុងប្រទេសមួយ ម្ន