បេសិសូត្រ ទី ២ -មំសបេសិ

ក្បាលទី 21 · ទំព័រ 403

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញមំសបេសិ គឺចម្រៀកសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវចម្រៀក សាច់នោះ ចម្រៀកសាច់នោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វ នុ៎ះជាគោឃាតកៈ គឺអ្នកសម្លាប់គោ ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។