អដ្ឋកថា បេសិសូត្រ ទី ២ -មំសបេសិ
ក្បាលទី 21 · ទំព័រ 403
ក្នុងរឿងដុំសាច់ មានវិនិច្ឆ័យដូច្នេះ បទថា គោឃាតកោ សេចក្តីថា អ្នកសម្លាប់គោនោះ ពន្លះសាច់គោនោះជាចម្រៀកៗ ហាលថ្ងៃឲ្យ ស្ងួត លក់សាច់ងេតោចិញ្ចឹមជីវិតច្រើនឆ្នាំ ។ ដោយហេតុនោះ សត្វនោះចុតិ អំពីនរក ដុំសាច់នោះឯង បានប្រាកដជានិមិត្ត ទើបសត្វនោះ កើតជាប្រេត មានសាច់ជាចម្រៀកៗ ។