បិណ្ឌសូត្រ ទី ៣- មំសបិណ្ឌៈ
ក្បាលទី 21 · ទំព័រ 404
ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញមំសបិណ្ឌៈ គឺដុំសាច់ កំពុងអណ្តែតទៅលើអាកាស ពួក ត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវដុំសាច់នោះ ដុំសាច់នោះ ក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានបក្សី ( អំពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។