អដ្ឋកថា បិណ្ឌសូត្រ ទី ៣- មំសបិណ្ឌៈ
ក្បាលទី 21 · ទំព័រ 404
ក្នុងរឿងដុំសាច់ មានវិនិច្ឆ័យដូច្នេះ បទថា សាកុណិកោ សេចក្តីថា ក្នុងវេលាចាប់បក្សីមកលក់ ព្រានបក្សីបោចរោម និងស្បែកចេញ ទុកតែដុំសាច់ លក់ចិញ្ចឹមជីវិត ។ ដោយហេតុនោះ ក្នុងវេលាសត្វនោះចុតិ អំពីនរក ដុំសាច់នោះឯង បានប្រាកដជានិមិត្ត ទើបសត្វនោះកើតជា មំសបិណ្ឌប្រេត គឺប្រេតមានតែដុំសាច់ ។