និច្ឆវិសូត្រទី ៤ - និច្ឆវិបុរស
ក្បាលទី 21 · ទំព័រ 405
ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញនិច្ឆវិបុរស គឺបុរសមិនមានស្បែកក្រៅ កំពុងអណ្តែតទៅ លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវនិច្ឆវិបុរសនោះ និច្ឆវិបុរសនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកសម្លាប់ចេមោ ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។