អដ្ឋកថា និច្ឆវិសូត្រទី ៤ - និច្ឆវិបុរស
ក្បាលទី 21 · ទំព័រ 405
ក្នុងរឿងសត្វមិនមានស្បែក មានវិនិច្ឆ័យដូចតទៅនេះ កាលព្រានចៀម នោះសម្លាប់ចៀម ពន្លាត់ស្បែកចេញ លក់ដូរចិញ្ចឹមជីវិត សរីរៈរបស់ចៀម មិនមានស្បែក បានប្រាកដជានិមិត្ត ដូចក្នុងន័យមុននោះឯង ។ ព្រោះដូច្នោះ ទើបព្រានចៀមនោះ កើតជានិច្ឆវិប្រេត គឺប្រេតមិនមានស្បែក ។