អសិលោមសូត្រទី ៥ - អសិលោមបុរស

ក្បាលទី 21 · ទំព័រ 406

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញអសិលោមបុរស គឺបុរសមានរោមដូចដាវ កំពុងអណ្តែត ទៅលើអាកាស ដាវទាំងនោះរបស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយ របស់បុរសនោះឯង បុរសនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វ នុ៎ះជាអ្នកសម្លាប់ជ្រូក ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។