អដ្ឋកថា អសិលោមសូត្រទី ៥ - អសិលោមបុរស
ក្បាលទី 21 · ទំព័រ 406
ក្នុងរឿងសត្វមានរោមជាដាវ មានវិនិច្ឆ័យដូច្នេះ អ្នកសម្លាប់ជ្រូកនោះ យកដាវសម្លាប់ជ្រូក ដែលខ្លួនចិញ្ចឹមដោយបន្លែអស់កាលយូរ ចិញ្ចឹមជីវិត អស់កាលយូរ ភាវៈដែលគេងាដាវនោះឯង បានប្រាកដជានិមិត្ត ព្រោះ ដូច្នោះ ទើបគាត់កើតជាអសិលោមប្រេត គឺប្រេតមានរោមជាដាវ ។