សត្តិសូត្រទី ៦ - សត្តិលោមបុរស

ក្បាលទី 21 · ទំព័រ 407

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញសត្តិលោមបុរស គឺបុរសមានរោមដូចលំពែង កំពុង អណ្តែតទៅលើអាកាស លំពែងទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុ ទាំងឡាយ សត្វនុ៎ះជាព្រានម្រឹគ ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។