អដ្ឋកថា សត្តិសូត្រទី ៦ - សត្តិលោមបុរស
ក្បាលទី 21 · ទំព័រ 407
ក្នុងរឿងសត្វមានរោមជាលំពែង មានវិនិច្ឆ័យដូច្នេះ អ្នកសម្លាប់ម្រឹគនោះ នាំម្រឹគមួយសម្រាប់ជាធ្នាក់ និងកាន់លំពែងទៅព្រៃ យកលំពែងពួយម្រឹគ ដែលមកឈរក្បែរៗ ម្រឹគនោះឲ្យស្លាប់ ។ ភាវៈដែលគេយកលំពែងចាក់ ម្រឹគនោះឯង បានប្រាកដជានិមិត្ត ព្រោះដូច្នោះ ទើបសត្វនោះកើតជា សត្តិលោមប្រេត គឺប្រេតមានរោមជាលំពែង ។