ឧសុលោមសូត្រទី ៧ - ឧសុលោមបុរស
ក្បាលទី 21 · ទំព័រ 408
ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញឧសុលោមបុរស គឺបុរសមានរោមដូចព្រួញ កំពុងអណ្តែត ទៅលើអាកាស ព្រួញទាំងនោះរបស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយ របស់បុរសនោះឯង បុរសនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វ នុ៎ះជាពេជ្ឈឃាដ ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។