អដ្ឋកថា ឧសុលោមសូត្រទី ៧ - ឧសុលោមបុរស

ក្បាលទី 21 · ទំព័រ 408

ក្នុងរឿងសត្វមានរោមជាព្រួញ មានវិនិច្ឆ័យដូច្នេះ បទថា ការណិកោ បានដល់ បុរសដែលបៀតបៀនមនុស្សដែលធ្វើខុសចំពោះព្រះរាជា ដោយហេតុជាច្រើន ក្នុងទីបំផុត យកព្រួញបាញ់ឲ្យស្លាប់ បានឮថា បុរសនោះបាញ់ ព្រោះដឹងថា មនុស្សដែលត្រូវបាញ់ក្នុងទីនោះនឹងស្លាប់ កាល គាត់ចិញ្ចឹមជីវិត ដោយអាការយ៉ាងនេះ ហើយកើតក្នុងនរក បន្ទាប់អំពីនោះ ដោយសេសសល់ផលកម្ម ក្នុងវេលាដែលគាត់កើតក្នុងនរកនោះ ភាវៈដែល គាត់ប្រើព្រួញបាញ់ ទើបបានប្រាកដជានិមិត្ត ព្រោះដូច្នោះ ទើបសត្វនោះកើត ជាឧសុលោមប្រេត គឺប្រេតមានរោមដូចព្រួញ ។