សូចិលោមសូត្រទី ៨ - សូចិលោមបុរស

ក្បាលទី 21 · ទំព័រ 409

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញសូចិលោមបុរស គឺបុរសមានរោមដូចដែកស្រួច កំពុង អណ្តែតលើអាកាស ដែកស្រួចទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះវិញ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុ ទាំងឡាយ សត្វនុ៎ះជាអ្នកបរគោ ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។