អដ្ឋកថា សូចិលោមសូត្រទី ៨ - សូចិលោមបុរស
ក្បាលទី 21 · ទំព័រ 409
ក្នុងរឿងសត្វមានរោមដូចជន្លួញ មានវិនិច្ឆ័យដូច្នេះ បទថា សុតោ បានដល់ អ្នកទូន្មានសេះ គឺសារថី ។ អាចារ្យពួកខ្លះពោលថា ជា អ្នកបង្វឹកគោដូច្នេះក៏មាន ។ ភាវៈដែលគាត់យកចុងជន្លួញស្រួចចាក់នោះឯង បានប្រាកដជានិមិត្ត ព្រោះដូច្នោះ ទើបគាត់កើតជាសូចិលោមប្រេត ។