ទុតិយសូចិលោមសូត្រ ទី ៩ - សូចិលោមបុរស

ក្បាលទី 21 · ទំព័រ 410

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញសូចិលោមបុរស គឺបុរសមានរោមដូចដែកស្រួច កំពុង អណ្តែតទៅលើអាកាស ដែកស្រួចទាំងនោះ របស់បុរសនោះ ក៏ដោតចូលទៅក្នុង ក្បាល ធ្លាយចេញមកតាមមាត់ ដោតចូលទៅក្នុងមាត់ ធ្លាយចេញមក តាមទ្រូង ដោតចូលទៅក្នុងទ្រូង ធ្លាយចេញមកតាមពោះ ដោតចូលទៅក្នុង ពោះ ធ្លាយចេញមកតាមភ្លៅ ដោតចូលទៅក្នុងភ្លៅ ធ្លាយចេញមកតាមស្មង ដោតចូលទៅក្នុងស្មង ធ្លាយចេញមកតាមបាតជើង បុរសនេះក៏ចេះតែស្រែក ថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកចាក់ដោតញុះញង់គេ ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។