អដ្ឋកថា ទុតិយសូចិលោមសូត្រ ទី ៩ - សូចិលោមបុរស
ក្បាលទី 21 · ទំព័រ 410
ក្នុងរឿងសត្វមានរោមដូចម្ជុលទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា សូចិកោ បានដល់ អ្នកធ្វើការញុះញង់ បានឮថា គាត់ញុះញង់ពួក មនុស្សឲ្យបែកគ្នា ។ ក្នុងរាជត្រកូល គាត់ញុះញង់ហើយញុះញង់ទៀតថា បុគ្គលនេះមានវត្ថុនេះ បុគ្គលនេះធ្វើវត្ថុនេះដោយវត្ថុនេះ ឲ្យដល់នូវសេចក្តី លំបាក ។ ព្រោះដូច្នោះ កាលសោយទុក្ខ ព្រោះធ្វើឲ្យបែកគ្នា ព្រោះញុះញង់ ដោយប្រការដែលពួកមនុស្សត្រូវញុះញង់ហើយ ឲ្យបែកគ្នា គាត់ធ្វើកម្មនោះ ឯងឲ្យជានិមត្ត ទើបកើតជាសូចិលោមប្រេត គឺប្រេតមានរោមដូចម្ជុល ។