កុម្ភណ្ឌសូត្រ ទី ១០ - កុម្ភណ្ឌបុរស

ក្បាលទី 21 · ទំព័រ 411

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញកុម្ភណ្ឌបុរស គឺបុរសមានអណ្ឌៈបុនក្អម កំពុងអណ្តែត ទៅលើអាកាស កាលបុរសនោះដើរទៅ លុះតែលើកអណ្ឌៈទាំងនោះដាក់ត្រង់ ក ( លី ) ទើបដើរទៅបាន កាលអង្គុយក៏អង្គុយសង្កត់លើអណ្ឌៈទាំងនោះ ឯង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវ បុរសនោះ បុរសនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជា អ្នកកាន់អំពើវៀច ក្នុងស្រុក ( ពីដើម ) ក្នុងក្រុងរាជគ្រឹះនេះឯង ។ សូត្រទី ១០ ចប់ អដ្ឋិសង្ខលិកវគ្គទី ១ ចប់ ៥ ឧទ្ទាននៃអដ្ឋិសង្ខលិកវគ្គនោះ គឺ អដ្ឋិសង្ខលិកប្រេត មំសបេសិប្រេត ( ពីដើម ) ជាអ្នក សម្លាប់គោទាំងពីរនាក់ មំសបិណ្ឌប្រេត ( ពីដើម ) ជា ព្រានបក្សី និច្ឆវីប្រេត ( ពីដើម ) ជាអ្នកសម្លាប់ចៀម អសិលោមប្រេត ( ពីដើម ) ជាអ្នកសម្លាប់ជ្រូក សត្តិលោមប្រេត ( ពីដើម ) ជាព្រានម្រឹគ ឧសុលោមប្រេត ( ពីដើម ) ជាពេជ្ឈឃាត សុចិលោម ប្រេត ( ពីដើម ) ជានាយសារថី អ្នកណាញុះញង់ គេ ( ពីដើម ) អ្នកនោះ ជាសូចិលោមប្រេតពិត កុម្ភណ្ឌប្រេតមានអណ្ឌៈធ្ងន់ ( ពីដើម ) ជាអ្នកកាន់ អំពើវៀចក្នុងស្រុក ។ ៦