អដ្ឋកថា កុម្ភណ្ឌសូត្រ ទី ១០ - កុម្ភណ្ឌបុរស

ក្បាលទី 21 · ទំព័រ 412

ក្នុងរឿងបុរសអណ្ឌបុនក្អម មានវិនិច្ឆ័យដូចតទៅនេះ បទថា គាមកូដោ បានដល់ អមាត្យដែលជាអ្នកវិនិច្ឆ័យក្តី ព្រោះកាត់មានចំណែក ស្មើជាមួយកម្ម ទើបមានអណ្ឌៈប្រមាណបុនក្អម គឺក្អមធំ ។ ព្រោះគាត់ទទួល សំណូកក្នុងទីកំបាំង គឺទីដែលបិទបាំង ធ្វើទោសឲ្យប្រាកដក្នុងការវិនិច្ឆ័យក្តី មិនយុត្តិធម៌ ធ្វើបុគ្គលដែលជាម្ចាស់របស់ មិនឲ្យជាម្ចាស់របស់ ដូច្នោះ ទើបអវ័យវភេទក្នុងទីកំបាំងរបស់គាត់កើតក្នុងទីវាល ព្រោះកាលដាក់ទោស គាត់បានសង្កត់សង្កិនអ្នកដទៃ ដូច្នោះ ទើបអវ័យវៈកំបាំងរបស់គាត់កើតជាវត្ថុ ដ៏ទារុណ គឺលំបាកដល់ខ្លួន ព្រោះហេតុដែលអវ័យវៈតាំងនៅក្នុងតំណែង ដែលតាំងនៅហើយ គួរជារបស់សមរម្យ បែរជាមិនសមរម្យ ដូច្នោះ ទើប គាត់ត្រូវអង្គុយដោយលំបាក គឺអង្គុយលើអវ័យវៈកំបាំងរបស់ខ្លួន ។