សសីសកសូត្រ ទី ១ - ទោសលួចប្រពន្ធគេ
ក្បាលទី 21 · ទំព័រ 413
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ម្នាល អាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរស ម្នាក់ កំពុងមុជក្បាលចុះទៅក្នុងរណ្តៅលាមក ។ ម្នាលភិក្ខុទាំងឡាយ សត្វ នុ៎ះជាអ្នកប្រព្រឹត្តបរទារិកកម្ម គឺលួចប្រពន្ធអ្នកដទៃ ( ពីដើម ) ក្នុងក្រុង រាជគ្រឹះនេះឯង ។ សូត្រទី ១ ចប់ ( បេយ្យាលៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះ )