គូថខាទសូត្រ ទី ២ - ព្រាហ្មណ៍ ដាក់លាមកក្នុងបាត្រលោក

ក្បាលទី 21 · ទំព័រ 415

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុងមុជចុះក្នុងរណ្តៅលាមក ចាប់លាមក ដោយដៃទាំងសងខាងស៊ី ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ពីដើមជាព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះនេះឯង ។ ព្រាហ្មណ៍នោះ កាលក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បាននិមន្តភិក្ខុសង្ឃដោយភត្តាហារ ក៏ដាក់លាមកពេញក្នុងស្នូក រួចហើយ ប្រើគេឲ្យប្រាប់ភត្តកាល ហើយពោលដូច្នេះថា សូមលោកម្ចាស់ ទាំងឡាយ និមន្តឆាន់ដរាបដល់ឆ្អែតផង សូមនិមន្តយកទៅផង ។