និច្ឆវិត្ថិសូត្រ ទី ៣ - ស្រីនិច្ឆវី ស្រីក្បត់ប្តី

ក្បាលទី 21 · ទំព័រ 416

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញស្រីនិច្ឆវី គឺស្រីមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើ អាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវស្រីនោះ ស្រីនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ ស្រីន៎ុះ ( ពី ដើម ) ជាស្រីប្រព្រឹត្តកន្លងចិត្តប្តី ក្នុងក្រុងរាជគ្រឹះនេះឯង ។