អដ្ឋកថា និច្ឆវិត្ថិសូត្រ ទី ៣ - ស្រីនិច្ឆវី ស្រីក្បត់ប្តី

ក្បាលទី 21 · ទំព័រ 416

ក្នុងរឿងស្រីមិនមានស្បែក មានវិនិច្ឆ័យដូចតទៅនេះថា ព្រោះធម្មតា មាតុគ្រាម រមែងមិនជាធំក្នុងសម្ផស្សរបស់ខ្លួន មាតុគ្រាមនោះ លួចផស្សៈ ដែលជារបស់ប្តីហើយ ឲ្យកើតការត្រេកអរក្នុងផស្សៈរបស់អ្នកដទៃ ដូច្នោះ ទើបនាងមានផស្សៈជាសុខ ព្រោះមានចំណែកស្មើជាមួយកម្ម ចុតិអំពី អត្តភាពនោះហើយ ទើបកើតជាស្រីមិនមានស្បែក ដើម្បីសោយសម្ផស្ស ជាទុក្ខ ។