ឱកិលិនីសូត្រ ទី ៥- ស្រីមានកាយឆេះ - ឱកិលិនីប្រេត

ក្បាលទី 21 · ទំព័រ 418

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញស្រីមានកាយឆេះរោលរាលដោយភ្លើង មានកាយសើម ជោកជាំ មានកាយដេរដាសដោយរងើកភ្លើង កំពុងតែអណ្តែតទៅលើអាកាស ស្រីនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ ស្រីន៎ុះ ( ពីដើម ) ជា អគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ស្រីនោះ ជាអ្នកមានសេចក្តីបឫស្យាគ្រប សង្កត់ បានចាក់រងើកភ្លើងមួយអំបែងលើស្រីជាមហេសីចុង ។