អសីសកសូត្រ ទី ៦ - អសីសកពន្ធប្រេត -ហារិកៈ អ្នកពិឃាតចោរ សីសច្ឆិន្នប្រេត

ក្បាលទី 21 · ទំព័រ 420

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញអសីសកពន្ធប្រេត កំពុងអណ្តែតទៅលើអាកាស ប្រេត នោះមានភ្នែក និងមុខនៅត្រង់ទ្រូង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវប្រេតនោះ ប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ សត្វន៎ុះ ( ពីដើម ) ឈ្មោះហារិកៈ ជាអ្នកពិឃាតចោរ ក្នុងក្រុងរាជគ្រឹះនេះឯង ។