បាបភិក្ខុសូត្រ ទី ៧ - ភិក្ខុមានសង្ឃាដិឆេះ បាត្រឆេះ

ក្បាលទី 21 · ទំព័រ 421

ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញភិក្ខុ កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់ភិក្ខុនោះ ក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធ ចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ ភិក្ខុនោះក៏ចេះតែស្រែកថ្ងូរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ ( ពីដើម ) ជាភិក្ខុ លាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ ។