អដ្ឋកថា បាបភិក្ខុសូត្រ ទី ៧ - ភិក្ខុមានសង្ឃាដិឆេះ បាត្រឆេះ

ក្បាលទី 21 · ទំព័រ 421

ក្នុងរឿងភិក្ខុ មានវិនិច្ឆ័យដូចតទៅនេះ បទថា បបភិក្ខុ បានដល់ ភិក្ខុអាក្រក់ ។ បានឮថា ភិក្ខុនោះបរិភោគបច្ច័យ ៤ ដែលសត្វលោក ឲ្យដោយសទ្ធា ជាអ្នកមិនសង្រួមកាយទ្វារ និងវចីទ្វារ ទម្លាយនូវ អាជីវៈ បណ្តែតបណ្តោយចិត្តឲ្យសុខសប្បាយ ។ បន្ទាប់អំពីនោះ លោក ឆេះនៅក្នុងនរកអស់មួយពុទ្ធន្តរ កាលកើតក្នុងបេតលោក កើតឡើងដោយ អត្តភាពដូចភិក្ខុនោះឯង ។