បាបភិក្ខុនីសូត្រ ទី ៨ -ភិក្ខុនី ឆេះ

ក្បាលទី 21 · ទំព័រ 422

ខ្ញុំបានឃើញភិក្ខុនី កំពុងអណ្តែតទៅលើអាកាស សង្ឃាដី របស់ភិក្ខុនីនោះក្តី មានភ្លើងឆេះ ។ បេ ។ ជាភិក្ខុនីលាមក ។ ខ្ញុំបានឃើញសិក្ខមានា កំពុងអណ្តែតទៅលើអាកាស សង្ឃាដី របស់សិក្ខមានានោះក្តី មានភ្លើងឆេះ ។ បេ ។ ជាសិក្ខមានាលាមក ។ ខ្ញុំបានឃើញសាមណេរ កំពុងអណ្តែតទៅលើអាកាស សង្ឃាដី របស់សាមណេរនោះក្តី មានភ្លើងឆេះ ។ បេ ។ ជាសាមណេរលាមក ។ ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំ គិជ្ឈកូដ បានឃើញសាមណេរី កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់ សាមណេរីនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើង ឆេះសន្ធោសន្ធៅ សាមណេរីនោះ ក៏ចេះតែស្រែកថ្ងូរ ។ ម្នាលអាវុសោ ខ្ញុំ មានសេចក្តីត្រិរិះដូច្នេះថា ឱអស្ចារ្យណាស់ហ្ន៎ ឱប្លែកណាស់ហ្ន៎ យីអើ សត្វ បែបនេះនឹងមានខ្លះដែរ យក្សបែបនេះនឹងមានខ្លះដែរ ការត្រឡប់បានអត្តភាព បែបនេះ នឹងមានខ្លះដែរតើ ។ គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានញាណកើតពិតហើយ ដ្បិតថា សាវ័កនឹងដឹង ឬនឹងឃើញនូវ សាមណេរីបែបនេះ នឹងធ្វើជាសាក្សី ( ដល់តថាគតបាន ) ។ ម្នាលភិក្ខុ ទាំងឡាយ សាមណេរីនោះ តថាគតធ្លាប់បានឃើញមកពីមុនដែរ ។ តែថា តថាគតមិនទាន់បានព្យាករ បើតថាគតព្យាករហេតុនោះទៅ ជនទាំងឡាយ ដទៃមិនជឿតថាគត ពួកជនណាមិនជឿតថាគត ហេតុដែលមិនជឿនោះ នឹង ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ជនទាំងនោះ អស់ កាលដ៏យូរ ។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ ( ពីដើម ) ជាសាមណេរីលាមក ក្នុ