បាបសិក្ខមានសូត្រ ទី ៩ - សិក្ខមានា ឆេះ

ក្បាលទី 21 · ទំព័រ 251

ព្រះថេរៈបាននៅខាងក្រោយព្រះបិដ្ឋិ របស់ព្រះទសពលអស់ ២៥ ឆ្នាំ ដូចស្រមោលមិនមែនឬ លោកមិនឲ្យឱកាសដល់ព្រះតម្រាស់ដើម្បីត្រាស់សួរ ថា អានន្ទទៅណាហ្ន៎ លោកបានឱកាសត្រាច់ចារិកទៅជាមួយភិក្ខុសង្ឃក្នុង កាលមួយ ក្នុងឆ្នាំដែលព្រះសាស្តាបរិនិព្វាន ។ បានឮថា កាលព្រះសាស្តា បរិនិព្វានហើយ ព្រះមហាកស្សបត្ថេរ អង្គុយក្នុងកណ្តាលភិក្ខុសង្ឃ ដែលជា អ្នកប្រជុំព្រមគ្នា ក្នុងការបរិនិព្វានរបស់ព្រះសាស្តា ជ្រើសរើសភិក្ខុ ៥០០ រូប