បាបសាមណេរសូត្រ ទី ១០ - សាមណេរ ឆេះ
ដើម្បីធ្វើសង្គាយនាព្រះធម្មវិន័យ ពោលថា អាវុសោទាំងឡាយ ខ្ញុំនឹងចាំវស្សា ក្នុងក្រុងរាជគ្រឹះ សង្គាយនាព្រះធម្មវិន័យ អ្នកទាំងឡាយ មុនចូលវស្សា ចូរ កាត់បលិពោធផ្ទាល់ខ្លួនចេញ ហើយប្រជុំរួមគ្នា ក្នុងក្រុងរាជគ្រឹះចុះ ក៏ទៅកាន់ ក្រុងរាជគ្រឹះដោយខ្លួនឯង ព្រះអានន្ទត្ថេរកាន់បាត្រ និងចីវររបស់ព្រះមានព្រះភាគ លួងលោមមហាជន ទៅកាន់ក្រុងសាវត្ថី ចេញអំពីក្រុងសាវត្ថីនោះ ទៅកាន់ ក្រុងរាជគ្រឹះ ត្រាច់ចារិកទៅក្នុងទក្ខិណាគិរិជនបទ ។ នេះលោកពោល សំដៅដល់សេចក្តីនេះ ។ បទថា យេភុយ្យេន កុមារភូតា សេចក្តីថា ភិក្ខុ ទាំងនោះ ឈ្មោះថា វិលមកដើម្បីភាពជាហីនភេទ ភិក្ខុទាំងនោះ ដោយច្រើន ជាភិក្ខុកំលោះ នៅខ្ចី គឺជាភិក្ខុមានវស្សា ២ និងជាសាមណេរ ។ សួរថា ព្រោះហេតុអ្វី ទើបកុមារទាំងនោះបួស ។ ព្រោះហេតុអ្វី ទើបវិលមកដើម្បីជា ហីនភេទ ដូច្នេះ ឆ្លើយថា បានឮថា មាតាបិតារបស់កុមារនោះគិតថា ព្រះអានន្ទ ត្ថេរ ជាអ្នកស្និទ្ធស្នាលជាមួយនឹងព្រះសាស្តា ទូលសូមពរ ៨ យ៉ាង ហើយ ទើបឧបដ្ឋាក ទាំងអាចដើម្បីនាំយកព្រះសាស្តាទៅកាន់ទីដែលខ្លួនប្រាថ្នា និងខ្លួនប្រាថ្នាបាន ។ ទើបយើងទាំងឡាយឲ្យកូនរបស់ពួកយើងបួសក្នុងសម្នាក់ របស់ព្រះអានន្ទនោះ ។ ព្រះអានន្ទក៏នឹងនាំព្រះសាស្តាមក ។ កាលព្រះសាស្តា មកហើយ យើងទាំងឡាយនឹងបានធ្វើសក្ការៈដ៏ច្រើន ដូច្នេះ ។ ពួកញាតិនៃ កុមារទាំងនោះ ទើបឲ្យកុមារទាំងនោះបួស ដោយហេតុនេះជាបឋម ។ តែ កាលព្រះសាស្តាបរិនិព្វាន ការប្រាថ្នារបស់បុគ្គលនោះ ក៏នឹងអស់ទៅ ។