អដ្ឋកថា កូដសូត្រទី ១

ក្បាលទី 21 · ទំព័រ 426

ក្នុងកូដាគារសូត្រទី ១ នៃឱបម្មសំយុត្ត មានវិនិច្ឆ័យដូច្នេះ ឈ្មោះថា កូដង្គមា ព្រោះទៅរួមត្រង់កំពូល ។ ឈ្មោះថា កូដសមោសរណា ព្រោះរួមគ្នាត្រង់កំពូល ។ បទថា កូដសមុគ្ឃាតា សេចក្តីថា កាលរើកំពូលផ្ទះ ។ បទថា អវិជ្ជាសមុគ្ឃាតា សេចក្តីថា ព្រោះដកអវិជ្ជា បានដោយអរហត្តមគ្គ ។ បទថា អប្បមត្តា បានដល់ តាំងនៅក្នុងការមិន នៅប្រាសចាកសតិ ។