នខសិខសូត្រ ទី ២
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះ ឯង ព្រះមានព្រះភាគ ទ្រង់ចូកនូវអាចម៍ដីបន្តិច ដោយចុងព្រះនខា ហើយត្រ ាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ ហេតុនោះដូចម្តេច អាចម៍ដីបន្តិច ដែលតថាគតចូកឡើងដោយចុងក្រចក និង មហាប្រឹថពី តើបណ្តាវត្ថុទាំងពីរនោះ វត្ថុណាច្រើនជាង ។ ពួកភិក្ខុក្រាប ទូលថា បពិត្រព្រះអង្គដ៏ចម្រើន មហាប្រឹថពីនេះច្រើនក្រៃលែង អាចម៍ដី បន្តិចដែលព្រះអង្គចូកឡើង ដោយចុងព្រះនខានេះ មានប្រមាណតិចពេក ណាស់ អាចម៍ដីបន្តិចដែលព្រះមានព្រះភាគចូកឡើងដោយចុងព្រះនខា នឹង យកទៅប្រៀបធៀបនឹងមហាប្រឹថពី ក៏មិនដល់នូវកិរិយារាប់ផង មិនដល់នូវ ការប្រៀបធៀបោផង មិនដល់នូវភាគនៃចំណិតផង ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យដូចពួកសត្វ ដែលត្រឡប់បានមកកើតក្នុងពួកមនុស្ស មានប្រមាណតិច ដ្បិតថា ពួកសត្វ ក្រៅអំពីពួកសត្វ ដែលត្រឡប់បានមកកើតជាមនុស្សនុ៎ះ មានចំនួនច្រើន ណាស់ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជាអ្នកមិនប្រមាទ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។