អដ្ឋកថា នខសិខសូត្រ ទី ២

ក្បាលទី 21 · ទំព័រ 428

ក្នុងនខសិខសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ បទថា មនុស្សេសុ បច្ចាជាយន្តិ មានអធិប្បាយថា ពួកជនដែលចុតិអំពីមនុស្សលោក ហើយ កើតក្នុងមនុស្សលោកនោះឯង មានប្រមាណតិច ។ បទថា អញ្ញត្រ មនុស្សេហិ សេចក្តីថា ពួកជនដែលចុតិអំពីមនុស្សលោកហើយ មិនកើតក្នុងមនុស្សលោក ទៅកើតក្នុងអបាយ ៤ មានច្រើនជាង ដូចធូលីក្នុង មហាប្រឹថពី ។ ក្នុងព្រះសូត្រនេះ លោកសង្គ្រោះទេវតា និងមនុស្សទាំងឡាយចូលជាមួយគ្នា ព្រោះដូច្នោះ គប្បីជ្រាបថា អ្នកកើតក្នុងទេវលោក មានប្រមាណតិច ដូចបុគ្គលដែលកើតក្នុងមនុស្សលោក ដូច្នោះ ។