កុលសូត្រទី ៣

ក្បាលទី 21 · ទំព័រ 429

ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … គ្រានោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួក ចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបានដោយងាយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយមិនបានចម្រើន មិន បានធ្វើឲ្យច្រើនហើយ ពួកអមនុស្សតែងបៀតបៀនភិក្ខុនោះ បានដោយងាយ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែលមាន ស្រីតិច មានប្រុសច្រើន ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបានដោយកម្រ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយបានចម្រើន បានធ្វើឲ្យច្រើនហើយ ពួកអមនុស្សប េតោបៀនភិក្ខុនោះបានដោយកម្រ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ ជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។