អដ្ឋកថា កុលសូត្រទី ៣

ក្បាលទី 21 · ទំព័រ 430

ក្នុងកុលសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា សុបធំសិយានិ បានដល់ ត្រូវពួកចោរបៀតបៀនបានងាយ ។ បទថា កុម្ភត្ថេនកេហិ សេចក្តីថា ឈ្មោះថា កុម្ភត្ថេនកា បានដល់ ពួកចោរដែល ចូលផ្ទះអ្នកដទៃ ពិនិត្យមើលដោយពន្លឺប្រទីប បំណងនឹងលួចទ្រព្យនៃអ្នកដទៃ ដុតប្រទីបដាក់ឆ្នាំងចូលទៅ ទ្រព្យទាំងនេះដែលចោរប្រើឆ្នាំងទាំងនោះ លួចបានងាយ ។ បទថា អមនុស្សេហិ សេចក្តីថា ពិតហើយ បិសាច លេងធូលី រមែងកម្ចាត់បុគ្គលដែលវៀរមេត្តាភាវនា នឹងពោលថ្វីដល់ពួក អមនុស្សដែលធំក្រៃលែងនោះ ។ បទថា ភាវិតា បានដល់ ឲ្យចម្រើននោះឯង ។ បទថា ពហុលីកតា បានដល់ ធ្វើរឿយៗ ។ បទថា យានីកតា បានដល់ ធ្វើឲ្យ ដូចជាយានដែលទឹមហើយ ។ បទថា វត្ថុកតា បានដល់ ធ្វើឲ្យដូចជាផ្ទៃដី ព្រោះអត្ថថា ជាទីតាំងអាស្រ័យ ។ បទថា អនុដ្ឋិតា បានដល់ តាំងមាំ ហើយ ។ បទថា បរិចិតា បានដល់ សន្សំដោយជុំវិញ ។ បទថា សុសមារទ្ធា បានដល់ មានចិត្តព្យាយាមដោយល្អ ។