ឱក្ខាសូត្រទី ៤ - ចម្រើនមេត្តចិត្ត ត្រឹមការរឹតទឹកដោះគោ
ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឲ្យទានអស់ ១០០ ខ្ទះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ឲ្យទានអស់ ១០០ ខ្ទះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គល ណាឲ្យទានអស់ ១០០ ខ្ទះ ក្នុងសាយ័ណ្ហសម័យក្តី មួយទៀត បុគ្គលណា ចម្រើនមេត្តាចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឺតទឹកដោះគោ បុណ្ណោះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ចម្រើនមេត្តាចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឺតទឹកដោះគោបុណ្ណោះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គល ណាចម្រើនមេត្តាចិត្ត ដោយហោចទៅ សូម្បីអស់កាលត្រឹមតែការរឺតទឹកដោះ គោបុណ្ណោះ ក្នុងសាយ័ណ្ហសម័យក្តី ការចម្រើនមេត្តាចិត្តនេះ ឈ្មោះថា មាន ផលច្រើនលើសលុប ជាងទាននោះទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទី នៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។