អដ្ឋកថា សត្តិសូត្រទី ៥ - ឧបមាដោយលំពែង
ក្បាលទី 21 · ទំព័រ 434
ក្នុងសត្តិសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា បដិលេណិស្សាមិ ជាដើម មានសេចក្តីដូច្នេះ ឈ្មោះថា បដិលេណេតិ បានដល់ ចុងអែនមកដូចរមូរសំឡី និងប្រទាក់រួមគ្នា ដូចរមូរជ័រឈើ ។ ឈ្មោះថា បដិកោដ្តេតិ បានដល់ ពត់ត្រង់កណ្តាល ហើយបង្អោនមក ឬ រួមមុខ ហើយយកមុខទាំង ២ ប្រទាក់ចូលគ្នា ។ ឈ្មោះថា បដិវដ្តេតិ បានដល់ រមូរដូចធ្វើរមូរសំឡី ឬដូចរមូរកន្ទេលផែងដែលមូរយូរហើយ កាលលាត ក៏មូរត្រឡប់ដូចដើម ។